ទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងខណ្ឌដូនពេញ ត្រូវអាជ្ញាធរឆ្មក់បង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រី ៣២នាក់ ដកហូតម៉ូតូ១៤គ្រឿង និងវត្ថុតាងមួយចំនួន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ១៤,៣០នាទី រសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

  ក្នុងប្រតិបត្តិការណ៍ បង្ក្រាបទីតាំងបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោងខាងលេីនេះ  កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ៣២នាក់ ក្នុងនោះស្រី ០២នាក់, ម៉ូតូ ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត រួចធ្វេីកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តន៍តាមច្បាប់បន្តទៀត  ។ 

  គួររំលឹកថា  ៖  រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែមមាញឹកក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺសកលកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍ ក្នុងនោះដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការការពារ និងហាមឃាត់អាជីវកម្ម សេវាកម្មមួយចំនួនដែលមានហានិភ័យខ្ពស់ មិនឲ្យដំណើរការបណ្ដោះអាសន្ន ឬដំណើរការក្នុងបរិបទគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្របពេលនេះក៏មានក្រុមឆ្លៀតឱកាសមួយចំនួនបានលួចលាក់បើកអាជីវកម្មខុសច្បាប់ មិនគោរពតាមការណែនាំវិធានសុខាភិបាល និងមិនគោរពច្បាប់ជាធរមាន ដែលជាកត្តាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មីដែលតា(Delta) ។

  រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យបន្ដរាយការណ៍មករដ្ឋបាលខណ្ឌ ឬអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍បទល្មើសនានាដែលកើតមានក្នុងសហគមន៍ ដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលា សំដៅចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់យើងផងដែរ៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner