កម្ពុជារកឃើញមេរោគកូវីដបំប្លែងថ្មី Delta ៦៥ ករណីទៀត

ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី (Delta) ៦៥ករណីទៀត គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។ យោងតាមសេចក្តីជូនដំណឹង ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ដោយនោះមានអ្នកធ្វើដំណើរមកពីបរទេសតាមជើងហោះហើ ០៤នាក់ (ស្រី០១នាក់) ពលករខ្មែរត្រឡប់ពីប្រទេសថៃចំនួន១៧នាក់ (ស្រី០៩នាក់) បុគ្គលិកសុខភិបាលមានចំនួន០៤នាក់ (ស្រី០៣នាក់) មន្រ្តីរាជការចំនួន ០៤នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣៦នាក់(ស្រី២១នាក់)។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១មិនា ដល់ថ្ងៃទី១៣សីហា កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនដែលតាសរុបសរុប ៤៩៤នាក់ (ស្រី២៤៣នាក់)៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner