សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្តេចខ្លាចសត្វដំរី (Video Inside)

ប្រមុខដឹកនាំយុទ្ធសាស្ត្រឌីហ្វីដបំបាត់ចលនាឧទ្ទាមខ្មែរក្រហមនិងបំបាត់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា បាន សរសេរនៅថ្ងៃសុក្រទី១៣សីហានេះ បង្ហាញថាលោកជាមនុស្សខ្លាចសត្វដំរី។ ប្រសាសន៍បង្ហាញការខ្លាចសត្វដំរី របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនេះ បានធ្វើនៅក្នុងហ្វេសប៊ុកជាមួយនឹងការបង្ហាញរូបថតមួយដែល សម្តេចបានជិះលើខ្នងសត្វដំរីកាលពីថ្ងៃទី២៥មករាឆ្នាំ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។

សម្តេច នាយករដ្ឋមន្ត្រីបានសរសេរថា ខាងពិធីការមិនដឹងថាសម្រេចខ្លាចដំរីទេ ដោយពួកគាត់រៀបចំសត្វដំរីអោយ សម្តេចជិះនាពេលនោះ, ចំណែកសម្តេច ក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះសត្វដំរីនោះ ដោយមិនមានអ្នកណា ដឹងថាសម្តេចបានខ្លាចសត្វដំរីនោះទេ។

សម្តេចបានសរសេរបន្តថាក្នុងរួបថតដែលបង្ហាញសម្តេចកំពុងជិះសត្វ ដំរីនោះ គឺសម្តេចទើបបានអាយុ៤៨ឆ្នាំ ហើយទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងសម្តេចបញ្ជាក់ថានៅ ក្នុងវ័យនោះ សម្តេចនៅមិនទាន់ចេះវាយកូនគោលនៅឡើយទេ ប៉ុន្តែសម្តេចលេងបោះប៊ូលនិងលេងអុក ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner