ឧទ្ធម្ភាគចក្រ៣គ្រឿងប្រភេទ Mi-17 បំពាក់ជួនបន្ថែមដល់កងយោធពលខេមរភូមិន្ទ (Video Inside)

សម្តេចតេជោហ៊ុន សែន បានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿងសម្រាប់បំពាក់ជូនដល់កងយោធពលខេមរ ភូមិន្ទ។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន កាលពីថ្ងៃទី១២សីហា បានចុះត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ទាំង៣គ្រឿង ដែលសម្តេចនាយករដ្ឋមន្ត្រីបំពាក់ជួនកងកម្លាំងប្រដាប់ អាវុធ។

ឧទ្ធម្ភាគចក្រ Mi-17 គឺជាឧទ្ធម្ភាគចក្រផលិតដោយប្រទេសរុស្ស៊ី ដែលហោះក្នុងល្បឿន២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ឧទ្ធម្ភាគចក្រ Mi-17 ដែលប្រើប្រាស់បច្ចុប្បន្នដោយកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីនោះ ជា ប្រភេទឧទ្ធម្ភាចក្រសម្រាប់បំរើក្នុងការដឹកជញ្ជូននិងក៏អាចប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវបាន ផងដែរ។

ក្នុងឱកាសចុះត្រួតពិនិត្យឧទ្ធម្ភាគចក្រទាំង៣គ្រឿងនោះ នាយឧត្ដមសេនីយ៍វង្សពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានបំពាក់ឧទ្ធម្ភាគចក្រទាំងនេះ ជូន ដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner