រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៥៩នាក់ (Video Inside)

ពលរដ្ឋចំនួន១២ម៉ឺន៥៩នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន៦សែន៣ម៉ឺន៩ពាន់៧៧៣នាក់ហើយ, ក្នុង នោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៦លាន៨សែន១ម៉ឺន៥ពាន់៨០៨៩នាក់។

កម្ពុជាដែលមានប្រជាពល រដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៣កណ្តក់ សញ្ញា៩៩ភាគរយតែ ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីកការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញបន្ថែមដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តា ខេត្ត មួយចំនួន។  យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន១៤ម៉ឺន២ពាន់៧១២នាក់នោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner