កម្ពុជាធ្វើយុទ្ធនាការជាតិទូទាំងប្រទេសថ្ងៃច័ន្ទខាងមុខនេះ ប្រឆាំងការឆ្លងកូវីដ១៩ (Video Inside)
កម្ពុជាត្រៀមនឹងរៀបចំធ្វើយុទ្ធនាការព្រមគ្នាមួយដែលជាយុទ្ធនាការជាតិនៅទូទាំងប្រទេសវេលាដើមសប្តាហ៍ជិតមកដល់នេះ ដើម្បីការ រួមគ្នាប្រឆាំនឹងការឆ្លងកូវីដ១៩។ កម្ពុជាដែលបានចាក់វ៉ាក់សាំងជាងពាក់កណ្តាលប្រទេស នាពេលនេះ បានប្រឈមនឹងការឆ្លងនៃវីរុសបំប្លែងថ្មី Delta ដែលជាវីរុសធ្លាប់បង្កគ្រោះមហន្តរាយរួចម្តងទៅ
ហើយនៅក្នុងប្រទេស ឥណ្ឌាកន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រួចមកហើយនូវការ អំពាវនាវរួមគ្នាទប់ស្កាត់ ការ ឆ្លងចូលនូវវីរុសបំប្លែងថ្មី Delta នេះ និងសម្តេចបានថ្លែងថាបើសិនជាគេមិនអាច ទប់ស្កាត់វីរុសបំប្លែងថ្មី Delta នោះបានទេ កម្ពុជានឹងអាចប្រឈមនូវគ្រោះមហន្តរាយ។
ប្រធានគណៈកម្មការ ចំពោះកិច្ចលោកស្រី ឳ វណ្ណឌីន បានថ្លែងថាយុទ្ធនាការធ្វើព្រម គ្នានៅទូទាំងប្រទេសដើម្បីប្រឆាំងការឆ្លងកូវីដ១៩ នឹងត្រូវធ្វើនៅថ្ងៃច័ន្ទទី១៦ សីហាខាងមុខនេះ ដែលនឹងមានការធ្វើសន្និសីទកាសែតផង, ការភ្ជាបបណ្តាញ ទូទាំង ប្រទេសផងក្រោមប្រ ធានបទ «រួមគ្នាទប់ស្កាត់ការឆ្លងកូវីដ១៩ ។
កម្ពុជាបានរងនឹងការឆ្លងខ្លាំងក្លាក្នុងរលកទី២ចាប់តាំងពីថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ ដែលការឆ្លងក្នុងរយៈពេល១៧៤ ថ្ងៃមកនេះ មានចំនួន៧ម៉ឺន១ពាន់៧៦០ករណីនិងការស្លាប់១ពាន់៦៥៤នាក់។ កម្ពុជាទើបតែនៅក្នុងខែសីហា នេះ ទេ ដែលតួលេខឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់ តាំងពីជាង៦០០ករណីរហូតមកដល់៤២៣ករណីនៅថ្ងៃនេះ។