ខេត្តស្វាយរៀង ឆ្លងថ្មី២៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៨នាក់និងតួលេខស្លាប់ថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។

ខេត្ត ស្វាយរៀងគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណី។ យោងតាម រដ្ឋបាលខេត្ត, ការឆ្លងថ្មី ទាំង២៤នាក់នោះ រួមមានកម្មកររោងចក្រ៦នាក់, ១៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩,  ឆ្លងលើអ្នកដំណើរ ចូលមកពីខេត្តស្វាយរៀងម្នាក់ និងការឆ្លងលើពលករត្រឡប់មកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់គឺបុរស អាយុ៥៦ឆ្នាំនៃក្រុងបាវិត។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់២៧៤នាក់, ព្យាបាលជា សះស្បើយចំនួន៤ពាន់៨១៩នាក់ និងមានអ្នកស្លាប់សរុបចំនួ១២២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner