មាតិការព្រឹក ១៦-សីហា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C4     ព្រឹកនេះ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ យាងអញ្ជើញទៅពិនិត្យព្រះរាជសុខភាព នៅប៉េកាំង ៕…អានផ្ទាល់ (Page)

C5     ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៨នាក់, ជាសះស្បើយចំនួន៧៤២នាក់ និងស្លាប់ថ្មីចំនួន១៧នាក់​។ គិតថ្ងៃទី១៥ ខែសីហា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៨៥,៤៤៨នាក់, អ្នកជាសះស្បើយចំនួន៨០,៣៩៦នាក់, ស្លាប់សរុបចំនួន១,៦៨៣នាក់៕…អានផ្ទាល់ ចប់

L1      សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅរកនៅតាមមន្ទីរពេទ្យរដ្ឋ៕…អានផ្ទាល់

L2      សម្តេចតេជោ ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ៕…អានផ្ទាល់

V16    ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៅរាជធានីភ្នំពេញ៕…អានផ្ទាល់

V6      ឆន្ទៈទ័ពអាវខៀវនៅក្នុងការបន្តគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង៕…អានផ្ទាល់

BH4   តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកយុទ្ធនាការចាក់ វាក់សាំង កូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព ៕ …អានផ្ទាល់…

BH6   ខេត្តតាកែវ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ដូ​ស​ទី​៣ ដល់​អតីតយុទ្ធជន និង​មន្ត្រីរាជការ​៕ …អានផ្ទាល់…

V7      ស្ថានអគ្គកុងស៊ុលនៅសាកែវ បានចុៈទៅសំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿដែលទាមទារត្រឡប់មកស្រុកខ្មែរវិញ៕…អានផ្ទាល់

V15    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា ត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ​៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

SB1   អជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ៕…អានផ្ទាល់

V1      សមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញមនុស្ស ២,៥៣៨នាក់ទៀត និងយានយន្តចំនួន ៩០៣ គ្រឿង បានប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១២៩ ករណី។ សមត្ថកិច្ច បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៧.៣លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស ២៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ៕ ចប់

BH1   អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានប្រកាស រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការ នៅមជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា មានទីតាំងនៅក្បែរផ្សារសុវណ្ណា នៅល្ងាចថ្ងៃ១៤ សីហា  ប៉ុន្តែម្ចាស់ទីតាំង ព្យាយាមលាក់បាំង និង Live ថា កន្លែងរបស់ខ្លួន គ្មានករណីនេះកើតឡើង ។ ក្រុមការងារ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ ៕ ចប់

V17    បិទផ្សារសេរីភាពពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា៕…អានផ្ទាល់

V8      រដ្ឋបាលក្រុងកោះរ៉ុងបានប្រកាសបើកភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹមឡើងវិញ៕…អានផ្ទាល់

BH2   បុរសម្នាក់ បើករថយន្ដចុះទូកដ ច្រលំជាន់ហ្គែ ស្មាន់តែជាន់ហ្វាំ្រង ធ្លាក់ទឹកទន្លេ៕ …អានផ្ទាល់…

ខេត្តកំពង់ស្ពឺ

C3     សត្វទន្សោងបារមួយក្បាល បានស្លាប់ក្នុងព្រៃសហគមន៍ម៉ុមប្រាំបី ក្នុងខេត្តកំពង់ស្ពឺ ដោយសារជាប់អន្ទាក់ព្រាន៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

ខេត្តកំពង់ឆ្នំាង

BH5   កម្លំាងសមត្ថកិច្ចចម្រុះ ស្ទាក់ឃាត់រថយន្តមួយ ដឹកសាច់ជ្រូក ពីប្រទេសថៃ គ្មាន់លិខិតអនុញ្ញាតិ ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

C7     ក្នុងរយៈ២ថ្ងៃ ពោលចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរជាង២.០០០នាក់ បានវិលត្រលប់មកមាតុភូមិនិវត្តិន៍វិញ ។…លោក ឃិន គន្ធា …ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបន្ទាយមានជ័យ

C1     ក្នុងស្ថានភាពរីករាលដាលជំងឺកូវីត១៩បន្លែងថ្មីប្រភេទ Delta ប្រជាកសិករស្រុកថ្មពួក បានចាប់ឱកាស ងាកមកធ្វើការងារដាំដំណាំ និងបង្កបង្កើនផលស្រូវវស្សា។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

C10  នៅខេត្តបន្ទាយមានជ័យ មានគ្រូពេទ្យជាង២០នាក់ឆ្លងកូវីត១៩ ក្នុងនោះក៏មានប្រជាពលរដ្ឋបានឆ្លង មេរោគនេះដូចគ្នា ។…លោក គៀន ច័ន្ទហ៊ីន…ឃ្លីប…

ខេត្តកំពត

BH3   ប្រធានគណបក្សខេត្តកំពត ដាក់ចេញការងារសំខាន់ៗមួយចំនួន ដើម្បីបន្តយកជ័យជំនៈ ក្នុងការបោះឆ្នោត ឃុំសង្កាត់ និងតំណាងរាស្រ្ត ឆ្នាំ២០២២-២០២៣ ខាងមុខ ៕ …អានផ្ទាល់…

ខេត្តបាត់ដំបង

C6     ទំនប់ស្ទាក់ទឹកឆ្លើយតបពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងឃុំតាក្រីនៃស្រុកកំរៀង នៅក្នុងអង្គវេទិកាសាធារណៈនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

BH7   ប្រធានក្រុមការងារ បក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង នំាយកអំណោយឧបត្ថម្ភ ជូនសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាត ៕ …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V19    រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥៕…អានផ្ទាល់

V10    រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕…អានផ្ទាល់

———អន្តរជាតិ

G1     រញ្ជួយដីនៅប្រទេសហៃទីសម្លាប់មនុស្សជាង ៣០០នាក់ ៕…អានផ្ទាល់

G3     អាល្លឺម៉ង់បញ្ជូនយន្តហោះធុន A400M ទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងជំនួយការអាហ្វហ្គានីស្ថានរបស់ខ្លួន៕…អានផ្ទាល់

G4     លោក អាសរ៉ាហ្វ ហ្កានី ទំនងជាលាលែងពីប្រធានាធិបតី ខណៈលោក អាម៉េដ ចាឡាលី អាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន៕…អានផ្ទាល់

G2     រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថានជំរុញអោយប្រជាជនក្នុងរដ្ឋធានីកាប៊ុល កុំមានការភិតភ័យ និងថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី៕…អានផ្ទាល់

———–កិច្ចសំភាសន៍…

ទំ1     នាយកដ្ឋានផ្សព្វផ្សាយច្បាប់ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំនូវកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ ដោយសារតែបច្ចុប្បន្ននេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបថ្ងៃ ក្រសួងបានរៀបចំថតជាវីដេអូឃ្លីប ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនតាមរយៈទូរទស្សន៍ បណ្ដាញសង្គមនានា ក៏ដូចជាផេកផ្លូវការ របស់ក្រសួង សម្រាប់ថ្ងៃនេះ លោកជំទាវ កែវ ពិសី ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា នឹងលើកយកអំពើហិង្សា ក្នុងគ្រួសារ ផ្លូវភេទ រឺហិង្សាផ្នែកហិរញ្ញវត្ថុសេដ្ឋកិច្ច ជាដើមមកជំរាបជូន។ …កញ្ញា ឃុន ស្រីណុច មានបទសំភាសន៍ផ្ទាល់ ជាមួយលោកជំទាវ៕…ឃ្លីប…

ប្រសិនបើក្នុងគ្រួសារជួបបញ្ហាបែបនេះ ថាតើនរណាជាអ្នកដោះស្រាយ និងដោះស្រាយដោយរបៀបណា? ថ្ងៃកម្មវិធីអប្សរាព្រឹកនេះ នឹងលើកយកអំពីដំណោះស្រាយ មកផ្សាយជូនលោក លោកស្រីបានជ្រាប៕

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner