ប្រមុខអង្គការសហប្រជាជាតិជំរុញអោយក្រុមតាលីបង់រក្សាភាពអត់ធ្មត់ និងសម្តែងការព្រួយបារម្ភអំពីអនាគតរបស់ស្រី្ត និងក្មេងស្រីនៅអាហ្វហ្កានីស្ថាន

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរេស បានជំរុញឱ្យក្រុមតាលីបង់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវប្រើការអត់ធ្មត់បំផុត ដើម្បីការពារអាយុជីវិត និងសម្តែងការព្រួយបារម្ភ ជាពិសេសអំពីអនាគតរបស់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេហ្វែន ឌូចារីក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅតែបន្តមានរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរំលោភបំពាននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា ហើយថា លោក ហ្គូទែរេស មានការព្រួយបារម្ភ ជាពិសេសអំពីអនាគតរបស់ស្រី្ត និងក្មេងស្រី ដែលត្រូវតែទទួលបាននូវសិទ្ធិការពារជាដាច់ខាត ។ លោក ឌូចារីក បានសង្កត់ធ្ងន់ថា រាល់ការរំលោភបំពានទាំងអស់ត្រូវតែបញ្ឈប់ ហើយលោកថែមទាំងបានអំពាវនាវអោយក្រុមតាលីបង់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែធានាអំពីសិទ្ធិ និងសេរីភាពរបស់ប្រជាជនទាំងអស់ត្រូវបានគោរព ព្រមទាំងការការពារផងដែរ ។

គួរកត់សម្គាល់ ក្រុមតាលីបង់បានចូលទៅក្នុងរដ្ឋធានីកាប៊ុលហើយ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២១នេះ និងអះអាងថាពួកគេបានគ្រប់គ្រងវិមានប្រធានាធិបតីបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច លោក Ashraf Ghani ភៀសខ្លួនចេញពីប្រទេស ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner