កំណើនករណីឆ្លងកូវីដ-១៩ ទៅលើកុមារជំរុញអោយមានយុទ្ធនាការវ៉ាក់សាំងបន្ថែមនៅសហរដ្ឋអាមេរិក

មន្រ្តី​សុខាភិបាល​អាមេរិក​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទៅលើ​កុមារ​បន្ថែម​ទៀត​ដោយ​សារ​ករណី​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍​បាន​គំរាម​កំហែង​ដល់​ឱកាស​សម្រាប់​ការ​បើក​សាលា​ឡើង​វិញ​។

តាម​ការ​រាយការណ៍​រាយការណ៍​របស់​សារព័ត៌មាន​ Financial​ Times​ ក្រុម​គ្រូ​ពេទ្យ​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​មើល​ឃើញ​ថា​ ចំនួន​កុមារ​ដែល​ត្រូវ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ដោយ​សារ​ជំងឺ​កូវីដ-១៩​ កំពុង​​មាន​ការ​កើន​ឡើង​។

លោក​ Miguel​ Cardona​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​អាមេរិក​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាល​ពី​សប្តាហ៍​មុន​ថា​៖ «យើងប្តេជ្ញា​នឹង​ព្យាយាម​បង្កើន​ការ​ចែក​ចាយ​​វ៉ាក់សាំងការពារ​កូវីដ-១៩​ ​ទៅ​កុមារ​​អោយ​​ចំនួន​មាន​ការ​កើន​ឡើង​ទ្វេដង​ដើម្បី​ធានា​ថា​ពួក​គេ​នឹង​ទទួល​បាន​ការ​ការ​ពារ​បន្ថែម​ទៀត​​ នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​សាលា​រៀន​វិញ​» ។

លោក​ Cardona​ បាន​ហៅ​ការ​ទទួល​ចាក់​វ៉ាក់​សាំង​ថា​ជា​​ឧបករណ៍​ខ្លាំង​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩​ និង​អាច​ផ្តល់​ឱកាស​អោយ​សិស្ស​ចូល​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន​ ក៏ដូចជា​រត់់​លេង​នៅ​ក្នុង​បរិវេណ​សាលា​ និង​លេង​កីឡា​ជាមួយ​មិត្តភក្តិ​របស់​ពួក​គេ​ ។

ចំណែក​យុទ្ធសាស្រ្ត​បន្ថែម​ដែល​អាច​ជម្រុញ​អោយ​កុមារ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ រដ្ឋបាល​ Biden​ បាន​ប្រើ​ប្រាស់វិធីសាស្រ្ត​ដោយ​យក​អ្នក​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង​បណ្តាញ​សង្គម​ TikTokម្នាក់​ដើម្បី​ផ្សាយ​ពី​មាតិកា​លើក​ទឹក​ចិត្ត​ដល់​កុមារ​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩។

តាម​តួ​លេខ​របស់​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​អាមេរិក(CDC)​បាន​អោយ​ដឹង​ថា​  ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំតដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​​មាន​ត្រឹម​តែ​ ៣១ ភាគរយប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​សប្តាហ៍​ដំបូង​នៃ​ខែ​សីហា​ជា​មធ្យម​មាន​កុមារ​ចំនួន​ ២១៦​ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅ​សហរដ្ឋអាមេរិក​ នេះ​បើ​យោងតាម ​​CDC។

លោក​ស្រី​ Inci​ Yildirim​ អ្នក​ឯក​ទេស​ខាង​ជំងឺ​ឆ្លង​កុមារ​នៅ​គ្លីនិក​របស់​សាលា​វេជ្ជសាស្រ្ត​ Yale​ បាន​ឃើញ​មាន​អ្នក​ជំងឺ​កូវីដ-១៩​ វ័យ​ក្មេង​ជា​ច្រើន​នាក់​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​។ លោក​ស្រី​បាន​និយាយ​ថា​ លោក​ស្រី​ឃើញ​ថា​អ្នក​ជំងឺ​វ័យ​ក្មេង​ទាំង​នោះបាន​​បញ្ចេញ​​រោគ​សញ្ញា​លឿន​ជាង​មុន​។

គិត​ត្រឹម​ថ្ងៃ​ទី​ ៥​ ខែ​សីហា​មក កុមារ​ជិត​ ៤,៣​ លាន​នាក់​បាន​ធ្វើ​តេស្តិ៍​វិជ្ជមានកូវីដ-១៩​ ចាប់​តាំង​ពី​មាន​ជំងឺ​រាតត្បាត​ជា​សាកល​។ កាល​ពី​សប្តាហ៍​មុន​មាន​​ប្រមាណ​ជាង​ ៩ ពាន់​​ករណី​បន្ថែម​ដែល​នេះ​ជា​ការ​កើន​ឡើង​ បន្ទាប់​ពីមាន​ការ​ធ្លាក់​ចុះ​នៅ​ដើម​រដូវ​ក្តៅនៅ​សហរដ្ឋអាមេរិក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner