មន្ទីរបញ្ចកោណអនុញ្ញាតអោយបញ្ជូនកងទ័ព១ពាន់នាក់បន្ថែមទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងអាហ្វហ្កានីស្ថាន
អាមេរិក៖ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកបានអនុញ្ញាតអោយបញ្ជូនទាហាន១ពាន់នាក់បន្ថែមទៀត ទៅជួយជម្លៀសពលរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថានចេញពីទីក្រុងកាប៊ុល បន្ទាប់ពីស្ថានទូតខ្លួនព្រមានថា ស្ថានការណ៍សន្តិសុខនៅអាកាសយានដ្ឋានក្នុងទីក្រុងនេះអាចផ្លាស់ប្តូរយ៉ាងលឿន ។
អ្នកស្រុកបានរាយការណ៍អំពីការបាញ់រប៉េះរប៉ោះនៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដែលជាចំណុចជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថាន នៅពេលទាហានអាមេរិកជួយការចាកចេញរបស់ពលរដ្ឋខ្លួន ក្រោយពួកតាលីបង់ចូលក្នុងទីក្រុងកាប៊ុល ។ ស្ថានទូតអាមេរិកនិយាយថា មានសេចក្តីរាយការណ៍អំពីអគ្គិភ័យ ដូច្នេះយើងបានណែនាំអោយជនជាតិអាមេរិករកកន្លែងការពារខ្លួន ទោះជាយ៉ាងណារបាយការណ៍អំពីភ្លើងឆេះនេះមិនអាចសុំការបញ្ជាក់បានទេ នៅពេលជនបរទេស និងអាហ្វហ្កានីស្ថានសំរុកចាកចេញ ។
សូមបញ្ជាក់ថា ការបន្លែមកងកម្លាំងខាងលើនេះ នាំអោយទាហានអាមេរិកដែលត្រូបានបញ្ជូនទៅការពារ និងជួយជម្លៀសជនជាតិអាមេរិកចេញពីអាហ្វហ្គានីស្ថានឡើងដល់៦ពាន់នាក់ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការ NATO ក៏កំពុងជួយការងារជម្លៀសនេះផងដែរ ដោយមន្ត្រីម្នាក់និយាយថា ជើងហោះហើរពាណិជ្ជកម្មទាំងអស់ត្រូវផ្អាក និងទុកតែយន្តហោះយោធាអោយដំណើរការ ៕ ប្រភព៖ CNA

