ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៩នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, អ្នកមានអការៈសង្ស័ចំនួន៦នាក់, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, អ្នកដំណើរចូលខេត្តស្វាយរៀង២នាក់ និងប្រជាពលរដ្ឋត្រឡប់មកបីប្រទេសវៀតណាមកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៣៦៩នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៩៣២នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៤នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

