ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៥នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៩៥នាក់នោះ រួមមាននៅក្រុងបាត់ដំបង១៧នាក់, ស្រុករតនមណ្ឌល៥នាក់, ស្រុកបាណន់៣នាក់, ស្រុកបរវេល៧នាក់,ស្រុកឯកភ្នំម្នាក់, ស្រុកសង្កែម្នាក់, ស្រុកសំពៅលូន៥នាក់, ស្រុកថ្មគោល៤នាក់,ស្រុកកំរៀង៥នាក់, ស្រុកភ្នំព្រឹក៣នាក់, ស្រុកសំឡូត៧នាក់, ស្រុកមោងឬស្សី១២នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និងពលករមកពីប្រទេសថៃចំនួន២២នាក់។ ចំណែកអ្នកស្លាប់គឺ ស្ត្រីអាយុ៧៤ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៨៧នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២៨៧នាក់ និងមានអ្នកស្លាប់សរុបចំនួ៦០នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








