ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៧នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមរក៍៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកពារាំង២នាក់, ស្រុកព្រះសេ្ដចម្នាក់, ស្រុកមេសាងម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និង ស្រុកកំពង់ត្របែកម្នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៦ឆ្នាំនៅស្រុកពោធិ៍រៀង ទី២ បុរសអាយុ៨៥ឆ្នាំនៅស្រុកព្រះស្ដេច និងទី៣ ស្ត្រីអាយុ៧៣ឆ្នាំ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៤៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៤៧៩នាក់ និងស្លាប់៩៥នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕