ច្រកផ្លូវមួយចំនួនក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកត្រូវរាជធានីភ្នំពេញបន្តបិទខ្ទប់ ៧ថ្ងៃ តទៅទៀតក្រោយរកឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីដែលតា

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានសម្រេចបន្តបិទខ្ទប់មិនឲ្យមានការចេញ-ចូលច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានាករឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេលបន្ថែម៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣សីហាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

ក្នុងអំឡុងពេលនៃការអនុវត្តបន្តវិធានការបិទខ្ទប់នោះ ត្រូវបានហាមដាច់ខាតរាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សក្នុងទីតាំងខាងលើ។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមសេចក្ដីសម្រេចនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner