ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២៤នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១២៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខបានកើនខ្ពស់ឡើងវិញ បន្ទាប់ពីមានការថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ តួលេខ ឆ្លងនៅថ្ងៃនេះ មានការកើនឡើងរហូតដល់ទៅ ៩៩ នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងថ្មី តែ ២៥នាក់ នោះទេ ។
យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងលើពលករដែលទើប ត្រឡប់មកពីប្រទេសថៃចំនួន ១០០នាក់ និងករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៤នាក់ ។ ការឆ្លងនៅថ្ងៃនេះនៅ ក្នុងសហគមន៍នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកអន្លង់វែង ៨នាក់, ស្រុកត្រពាំងប្រាសាទ ១១នាក់, ស្រុកចុងកាល់ម្នាក់ និងពលរដ្ឋនៅក្នុងក្រុងសំរោងចំនួន ៤នាក់ ។
ខេត្តឧត្តរមានជ័យបច្ចុប្បន្នមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៦៩៧នាក់, មានអ្នកជាសះស្បើយឡើងវិញចំនួន ២ពាន់ ២៨៦នាក់ និងមានអ្នកស្លាប់ ចំនួន ៩ នាក់ ៕