ខេត្តសៀមរាប ឆ្លងថ្មី៨៩នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៩នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក១៧នាក់, ស្រុកក្រឡាញ់៣៥នាក់, ក្រុង សៀមរាប៣១នាក់, ស្រុកជីក្រែង៣នាក់, ស្រុកអង្គរជុំ២នាក់ និងស្រុកស្វាយលើម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង៣ នាក់រួមមានទី១ ស្ត្រីអាយុ៦៩ឆ្នាំ នៅស្រុកក្រឡាញ់, ទី២ ស្ត្រីអាយុ៥៦ឆ្នាំនៃស្រុកជីក្រែង និងទី៣ស្ត្រីអាយុ៤៣ឆ្នាំ មកពីខេត្តបាត់ដំបង។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២០២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៥៥៨នាក់និងចំនួនមនុស្សស្លាប់បានកើនដល់៧៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner