ខេត្តកំពង់ធំ ឆ្លងថ្មី៧៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៥នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត នៅក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខកើនឡើងចំនួន ៣៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ពលរដ្ឋដែលទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋជាអ្នកក្រុងស្ទឹងសែន ចំនួន ៣៦ នាក់, ស្រុកស្ទោង ៤នាក់, ស្រុក កំពង់ស្វាយ ១៣នាក់, ស្រុកប្រាសាទសំបូរ ម្នាក់, ស្រុកបារាយណ៍ ៦នាក់, ស្រុក តាំងគោក ៥នាក់, ស្រុក សន្ទុក ៤នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកំពង់ឆ្នាំង ម្នាក់, ខេត្តកំពង់ចាម ម្នាក, ខេត្តព្រៃវែង ២នាក់, ខេត្តបាត់ដំបង ម្នាក់ និងមកពីខេត្តត្បួងឃ្មុំ ម្នាក់ ។

ខេត្តកំពង់ធំគិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៨៦៨នាក់ , អ្នកជាសះស្បើយចំនួន ១ពាន់ ៧០៧នាក់ និង មានអ្នកស្លាប់ចំនួន ៨៥នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner