ខេត្តបាត់ដំបង ឆ្លងថ្មី៩៥នាក់ (Video Inside)

ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៥នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ 

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៩៥នាក់នោះ រួមមាននៅក្រុងបាត់ដំបង១៧នាក់, ស្រុករតន មណ្ឌល៥នាក់, ស្រុកបាណន់៣នាក់, ស្រុកបរវេល៧នាក់, ស្រុកឯកភ្នំម្នាក់, ស្រុកសង្កែម្នាក់, ស្រុកសំពៅលូន៥ នាក់, ស្រុកថ្មគោល៤នាក់, ស្រុកកំរៀង៥នាក់, ស្រុកភ្នំព្រឹក៣នាក់, ស្រុកសំឡូត៧នាក់, ស្រុកមោងឬស្សី១២ នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃចំនួន២២ នាក់។ ចំណែកអ្នកស្លាប់គឺស្ត្រីអាយុ៧៤ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺ កូវីដ-១៩សរុបចំនួន៤ពាន់៦៨៧នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២៨៧នាក់ និងមានអ្នកស្លាប់សរុប ចំនួន៦០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner