ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពិនិត្យព្រះរាជសុខភាពក្នុងប្រទេសចិន (Video Inside)

ព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែ កំពុងស្ថិតនៅក្នុងប្រទេសចិននាពេលនេះ ដើម្បីពិនិត្យព្រះរាជសុខភាពតាម ទម្លាប់រយៈ ពេល៦ខែម្តង។ ព្រះអង្គទាំងទ្វេ បានយាងចាកចេញពីរាជធានីភ្នំពេញ វេលាព្រឹកថ្ងៃទី១៦សីហា ក្រោមការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរពីសំណាក់សែព្រះរាជវង្ស និងថ្នាក់ដឹកនាំស្ថាប័នកំពូលនៃព្រះ រាជាណាចក្រ កម្ពុជានៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី

ក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងមន្ត្រីជាន់ ខ្ពស់ជាច្រើនរួបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian និងមន្ត្រីស្ថានទូតបរ ទេសនានា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ, ក្នុងព្រះរាជ អវត្តមានរបស់ព្រះអង្គ, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងក្លាយជាប្រមុខរដ្ឋស្ដីទី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner