ខេត្តកំពត ឆ្លងថ្មី៨នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ និងអ្នកស្លាប់ ២នាក់ ថែមទៀត នៅថ្ងៃនេះ ។ នេះជា តួលេខឆ្លង ថយចុះចំនួន ១៥នាក់ ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ បានកើត ឡើងលើពលរដ្ឋនៅក្នុងក្រុងកំពត ៣នាក់, ស្រុកឈូក ម្នាក់, ស្រុក ដងទង់ ម្នាក់ , ស្រុក ទឹកឈូ ២នាក់ និង ស្រុកបន្ទាយមាស ចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះគឺជា បុរសអាយុ ៦៦ឆ្នាំ និងស្រ្តីអាយុ ៦៥ឆ្នាំ ជាអ្នកស្រុកទឹកឈូ ។
ខេត្តកំពត គិតរហូតបច្ចុប្បន្ន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៤២០ នាក់ , អ្នកជាសះស្បើយចំនួន ៣ពាន់ ១៤៦នាក់ និងអ្នកស្លាប់មានចំនួន ៥៧នាក់ ៕