ខេត្តព្រះវិហារ ឆ្លងថ្មី១៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ និងមានអ្នកស្លាប់ម្នាក់ ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងបានថយចុះចំនួន ២នាក់ បើធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត  ១១នាក់ និងនៅស្រុករវៀង ចំនួន ២នាក់ ។ ចំនែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរសអាយុ ៦០ឆ្នាំ ជាអ្នកស្រុក ជាំក្សាន្ត ។

ខេត្តព្រះវិហារ គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៣៧នាក់ ក្នុងនោះមនាអ្នកជាសះស្បើយឡើង វិញចំនួន ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner