ឱសថចំនួនបីប្រភេទត្រូវបាន WHO កំពុងសាកល្បងព្យាបាលកូវីដ១៩ (Video Inside)
អង្គការសុខភាពពិភពលោក បានជួនដំណឹងថាគេកំពុងដាក់សាកល្បងនូវឱសថចំនួនបីប្រភេទ សម្រាប់ ការ ប្រើប្រាស់ព្យាបាលជំងឺកូវីដ១៩។ ការសាកល្បងនេះ បានធ្វើដោយប្រទេសជាច្រើនលើសកលលោកក្នុងនោះរួម មានទាំងកម្ពុជាផងដែរដោយរំពឹងថាការសាកល្បងថ្នាំទាំងបីមុខនេះ នឹងសម្រេចបានជោគជ័យនៅពេលខាង មុខ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡេន បានថ្លែងនៅថ្ងៃទី១៦សីហាថា ថ្នាំទាំង បីប្រភេទដែលបានដាក់ក្នុងការសាកល្បងនេះ គឺរួមមានថ្នាំ «អាតេស៊ូណាត» «អ៊ីម៉ាទីនីប» និងថ្នាំ «អិនហ្វ្លីបស៊ីម៉ាប»។ គួរបញ្ជាក់ថាថ្នាំ «អាតេស៊ូណាត» កន្លងមកធ្លាប់ត្រូវបានគេប្រើប្រាស់ព្យាបាលជម្ងឺគ្រុនចាញ់, ចំណែកថ្នាំ«អ៊ីម៉ាទីនីប» ធ្លាប់ប្រើសម្រាប់ព្យាបាលជំងឺមហារីក, និងថ្នាំ «អិនហ្វ្លីបស៊ីម៉ាប» ធ្លាប់ត្រូវប្រើប្រាស់
សម្រាប់ព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធការពាររាងកាយ ប៉ុន្តែឳសថទាំង៣ប្រភេទនេះ ត្រូវក្រុមវិទ្យាសាស្ត្រសុខា ភិបាលបញ្ជាក់ថាអាចនឹងមានប្រសិទ្ធិភាពលើការព្យាបាលជម្ងឺកូវីដ១៩។មន្ត្រីអង្គការសុខភាពពិភពលោកលោក ស្រីលីអាយលែន បានថ្លែងបញ្ជាក់យ៉ាងនេះ ។
កម្ពុជាកន្លងមកនេះ ធ្លាប់បានបង្ហាញថ្នាំបុរាណចិនដែលផលិតដើម្បីព្យាបាលកូវីដ១៩ផងដែរ។ ថ្នាំបុរាណចិន ឈ្មោះ លីអាន់ហូវ ជីនវ៉ិន ដែលជាថ្នាំធ្លាប់ព្យាបាលជម្ងឺផ្តាសាយធំកន្លងមក។