ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជិត៩លាននាក់ (Video Inside)
ការបន្តចាក់វ៉ាក់សាំងលើពលរដ្ឋបានកើនជិត៩លាននាក់ហើយនៅទន្ទឹមនឹងយុទ្ធនាការសម្រុកការចាក់វ៉ាក់ សាំងទូទាំងប្រទេសដែលបាននិងកំពុងធ្វើយ៉ាងសកម្មប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។ របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កម្ពុជាដែលមាន
ពលរដ្ឋចំនួន១៦លាននាក់ បានចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋចំនួន៨លាន៩សែន៤ម៉ឺន៨ពាន់៣៧៧នាក់ហើយ ដែលស្មើនឹង៥៥,៩៣ភាគរយនៃចំនួនពលរដ្ឋសារុបទូទាំងប្រទេស ក្នុងនោះអ្នកបានចាក់ដូសទាំង២លើករួចមាន ចំនួន៧លាន២សែន៥ម៉ឺន៨៤៩នាក់។ កម្ពុជាក្នុងសប្តាហ៍នេះ គឺជាសប្តាហ៍ទី២ដែលបានជម្រុញការចាក់វ៉ាក់សាំង ដូសទី៣ឬដូសបន្ថែម។ ក្រសួងសុខាភិបាលបានថ្លែងថា ពលរដ្ឋដែលបានចាក់ដូសទី៣រួច ទើបបានចំនួន ២៤ ម៉ឺន២៤៤នាក់នោះទេ។