ឃាត់មនុស្ស ៣៨៥នាក់ និងបញ្ជូនទៅសាលាដំបូងខេត្ដតាកែវ៧នាក់ (Video Inside)

មនុស្សប្រុសស្រី ចំនួន៣៨៥នាក់ ត្រូវកំលាំងសមត្ថកិច្ចចំរុះខេត្តតាកែវបាន ឃាត់ខ្លួន ក្រោយការបំពាននឹង វិធានការរដ្ឋបាលដោយសារការជួបជុំគ្នាធ្វើសិក្ខាសាលា។

ការចុះឃាត់មនុស្សជួបជុំ គ្នា ច្រើនដល់ជិត៤០០ នាក់នេះ បានធ្វើឡើងនៅវេលាយប់ ថ្ងៃទី១៥ ខែសីហា ស្ថិតនៅក្នុងបុរីរស្មី ក្នុងសង្កាត់រកានៃ ក្រុងដូនកែវនៃទីរួម ខេត្ត។ ក្នុងចំណោមមនុស្សប្រុសស្រីឃាត់ខ្លួនទាំងនេះ គេបានរកឃើញមនុស្ស២នាក់ បានឆ្លងនឹងកូវីដ១៩។ យោងតាមសមត្ថកិច្ច

ក្នុងចំណោមមនុស្សប្រុសស្រីទាំងចំនួន ៣៨៥ នាក់នោះ រួម មាន ៧នាក់ដែលជាមេខ្យល់ ក្នុងការដឹកនាំឱ្យមានការប្រមូលផ្តុំគ្នា បំពានការណែនាំរបស់អាជ្ញាធរ និងថែមទាំង មិនគោរពតាមបម្រាមគោរចរ ថែមទៀត។

ស្នងការរងទទួលផែនការងារសន្តិសុខ លោកឧត្តមសេនីយ៍ត្រី មាស តេន បាន បញ្ជាក់ថា ជនទាំង ៧នាក់នោះ ត្រូវបានកសាងនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដតាកែវនៅថ្ងៃស្អែក, ចំណែកមនុស្សប្រុសស្រីជាង ៣០០នាក់ទៀតនោះ នឹងត្រូវបញ្ជួនទៅតាមមូលដ្ឋានរបស់គេរៀងៗខ្លួនដើម្បីធ្វើចត្តាឡីស័ក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner