តម្លៃប្រេងឥន្ធនៈ ថយចុះតិចតួចសប្តាហ៍នេះ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានបន្ដថយចុះមកវិញតិចតួចថែមទៀត សម្រាប់ការលក់រយៈ ពេល១៥ថ្ងៃ ខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ ចាប់ពី ថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៤ពាន់រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺមានថយចុះចំនួន ៥០រៀល បើធៀបទៅការលក់ រយៈពេល១៥ថ្ងៃ មុនដូចគ្នា។

ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៥៥០ រៀលក្នុង១ លីត្រ ដែលតម្លៃនេះ ថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ ថ្ងៃមុន។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាង ហោច ៤សេន ក្នុងមួយ លីត្រ ដើម្បីជាការ ទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner