ថៃ​៖​ ​អត្រា​ស្លាប់​មនុស្ស​ប្រចាំថ្ងៃ​ព្រោះ​កូ​វី​ដ​ ​ហក់​ឡើង​ខ្ពស់​ខ្លាំង​ពុំ​ធ្លាប់​មាន​ ​

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ថ្ងៃ​ទី​១​៧​ ​សីហា​ ​២​០​២​១​នេះ​ថា​ ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​៣​៩​នាក់​បន្ថែម​ទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ចំនួន​មនុស្ស​ស្លាប់​នេះ​គឺជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ទេ​នៅ​ប្រទេស​ថៃ​ ​ដោយ​កាលពី​ថ្ងៃ​ទី​១​០​ ​សីហា​ ​ក៏​ធ្លាប់​មាន​ខ្ពស់​ដែរ​ ​តែ​ត្រឹម​២​៣​៥​នាក់​។​
​២​៤​ម៉ោង​មកនេះ​ ​ក្រសួង​បន្ត​ថា​ ​ក៏មាន​មនុស្ស​ឆ្លង​ថ្មី​ ​២​០​១​២​៨​នាក់​ទៀត​ផង​ដែរ​ ​ដោយ​ក្នុងចំណោម​នេះ​ ​មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួន​២​៧​២​នាក់​ ​ប៉ុន្តែ​មាន​ជាសះស្បើយ​វិញ​ ​ចំនួន​២​០​៧​៩​១​នាក់​។​

​ប្រទេស​ថៃ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​៧​៩​៧​៣​នាក់​ហើយ​ ​ខណៈ​ដែល​ករណី​ឆ្លង​សរុប​កើន​ដល់​ ​ជិត​៩​៥​ម៉ឺន​នាក់​ ​ជាសះស្បើយ​ជាង​៧​៣​ម៉ឺន​នាក់​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner