កីឡាករទោចក្រយានកម្ពុជា៣រូប ចូលរូមប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ (Video Inside)

ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជាផ្នែកកីឡាកង់គួកចំនួន៣រូប បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុប គឺការប្រកួតកង់គួកពានរង្វាន់ឆ្នាំ២០២១ CCC Tour Grody Piastowskie UCI Europe Tournament កម្រិត ២.២ នៅប្រទេសប៉ូឡូញ។ កីឡាករទាំង៣រួប រួមមានឈ្មោះគឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ បាន បោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំងនោះរយៈពេល២ខែមកហើយ ។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រ យានកម្ពុជាលោក នូ ចំរើន បានថ្លែងថាបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលក្រុមកីឡាកង់គួកកម្ពុជា បាន ចូលរួម ការប្រកួតក្របខណ្ឌEurope Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែកន្លងមកនៅប្រទេសបារាំង។

ការប្រកួតពានរង្វាន់កង់គួកនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២សីហា ឆ្នាំ២០២១។ លោកនូចំរើនបានចាត់ទុកការចូលរួមនោះ គឺជាឱកាសដ៏ល្អមួយ ដើម្បីដកស្រង់បច្ចេកទេស និង វាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយាន កម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំងនោះ។ លោកនៅបានចាត់ទុកការប្រកួតនេះ គឺ ជាការប្រ កួតកម្រិតខ្ពស់ ២.២ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner