ពលការីនីខ្មែរ២រូប ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

ពលការីនីខ្មែរ២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរពីប្រទេសថៃវិលត្រលប់មក កម្ពុជាវិញ។ គ្រោះថ្នាក់ចរាចរណ៍នោះត្រូវគេបញ្ជាក់ថាបានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា នៅទល់មុខ ច្រកបឹងត្រកួន ស្ថិតនៅភូមិខផែង, ឃុំទ័ពស្ដេច, ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ នៃប្រទេសថៃ ដែលជាចំណុច ប្រឈមនឹងព្រំដែនរបស់កម្ពុជា។  

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មនុស្ស៣នាក់បានស្លាប់ រួមមាន ពលការីនីខ្មែរ២នាក់ឈ្មោះ ឈួន ចាន់ខន អាយុ ២៣ឆ្នាំ និង ឈ្មោះ ហេង ម៉េងលី អាយុ ២៩ឆ្នាំ, ចំណែកអ្នក ស្លាប់ម្នាក់ទៀតជាស្ត្រីជនជាតិថៃដែលជាអ្នកបើកបររថយន្ត។ គេនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា តើស្ត្រីខ្មែរទាំង២នាក់នោះ មានទីលំនៅក្នុងខេត្តណាមួយនោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner