កូរ៉េខាងត្បូង បន្តផ្តល់ជំនួយ២លានដុល្លារដល់កម្ពុជា សម្រាប់បោសសំអាតមីន (Video Inside)

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាចំនួន២លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ជំនួយមនុស្សធម៌នេះ បានផ្តល់តាមរយៈមជ្ឈ មណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលហៅកាត់ថា ARMAC។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីននិងមជ្ឈមណ្ឌលARMAC បានធ្វើឡើងនៅថ្ងៃទី១៩ ខែសី ហានេះ ក្រោមវត្តមានអនុប្រធានទី១នៃអាជ្ញាធរមីនគឺទេសរដ្ឋមន្ត្រីលីធុជ និងប្រធានគណៈកម្មាធិការដឹកនាំមជ្ឈ មណ្ឌលARMAC គឺលោក ផិនជីរ៉ាន់ កាស្មៀហាន់ ផិនជីរ៉ាន់ តាហ៊ា ដែលជាឯកអគ្គរដ្ឋទូតប្រុយណេប្រចាំកម្ពុជា។

ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ការបង្កើតបណ្តាញ កិច្ចការសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីនដែលជាកម្មវិធីប្រចាំតំបន់សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ ក្នុង ចំណោមប្រទេសអាស៊ាន។

កិច្ចព្រមព្រៀងនេះផងដែរ ត្រូវទេសរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ក៏ដើម្បីជួយដល់ប្រ ទេសជាសមាជិកអាស៊ានក្នុងការផ្តល់ការអប់រំគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះថ្នាក់ដោយសារជាតិផ្ទុះនិងក៏ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅ នឹង«ប្រភេទសេវាកម្មដែលផ្តល់ជូនដល់ជនរងគ្រោះ ដោយសារ ជាតិផ្ទុះ នៅប្រទេសកម្ពុជា” ក៏ដូចជា “គម្រោងផែន ការជួយដល់សហគមន៍នៃជនរងគ្រោះថ្នាក់ដោយសារមីនផ្នែក មនុស្សធម៌នៅឡាវ និងវៀតណាម»ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner