ទីបំផុត​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ ​លើស១​លាន​នាក់​ហើយ​

ចាប់តាំង​ពី​មាន​ជំងឺ​កូ​វី​ដ​១​៩​ ​កាលពីដើម​ឆ្នាំ​២​០​១​៩​មក​ ​រហូត​មកដល់ពេលនេះ​ ​ចំនួន​មនុស្ស​ឆ្លង​កូ​វី​ដ​១​៩​សរុប​នៅ​ប្រទេស​ថៃ​បាន​កើន​ដល់​លើស​១​លាន​នាក់​ហើយ​។​ ​រីឯ​មនុស្ស​ស្លាប់​វិញ​កើន​ដល់​ ​៨​៨​២​៦​នាក់​ហើយ​ដែរ​។​

​កំណើន​ដល់​ជាង​១​លាន​នាក់​នេះ​បាន​កើតមានឡើង​ ​ក្រោយ​ពី​ថៃ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ឆ្លង​ថ្មី​ ​ជិត​២​ម៉ឺន​នាក់​ទៀត​ ​នា​ព្រឹក​ថ្ងៃ​ទី​២​០​ ​សីហា​ ​២​០​២​១​នេះ​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​ ​ហើយ​អ្នក​ស្លាប់​វិញ​ ​មាន​២​៤​០​នាក់​ទៀត​។​ ​យ៉ាងណាក៏ដោយ​ ​ជាមួយនឹង​កំណើន​អ្នក​ឆ្លង​ជាង​១​លាន​នាក់​ ​មាន​អ្នកជំងឺ​ជិត​៨​០​ម៉ឺន​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​។​

​កត្តា​ជំរុញ​ឲ្យ​ថៃ​មាន​ឆ្លង​កើន​ដល់​លើស​១​លាន​នាក់​នេះ​ ​គឺ​បន្ទាប់ពី​ផ្ទុះ​រលក​ទី​៣​ ​ធ្ងន់ធ្ងរ​ខ្លាំង​ ​ពោល​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​មេសា​ ​មក​ ​ថៃ​មាន​ឆ្លង​ថ្មី​ជាង​៩​៨​ម៉ឺន​នាក់​បាត់​ទៅ​ហើយ​ ​ជាសះស្បើយវិញ ជាង​៧​៦​ម៉ឺន​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner