កម្ពុជាមាតុភូមិយើង ២០.សីហា.២០២១


មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២០.សីហា.២០២១
LD នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ សម្តេចតេជោនឹងថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញ ដូរមនុស្ស និងជំងឺកូវី-១៩ ក្រោមប្រធានបទសូមពិភពលោករួចផុត ពីជំងឺរាតត្បាតកូវីដ-១៩ និងប្រឆាំងការជួញដូរមនុស្ស,ខណះគ្រប់វត្តអារ៉ាមនិងព្រះវិហារទាំងអស់ត្រូវបន្លឺសម្លេងស្គរ ជួង កងរំពង៕ ឃ្លីប
LD1 លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន១០តោន៕ ឃ្លីប
LD6 រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានផ្ដល់ជំនួយ ៦៥លានដុល្លារដើម្បីគាំ ទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា
ដែលបានប៉ះពាល់ដោយសារកូវីដ-១៩៕ អាន
LD2 រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង៕អាន

LD3 រាជធានី ភ្នំពេញ សម្រេច បិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពីថ្ងៃទី ២០ ខែសីហា ប៉ុន្តែវិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល៕អាន
LD5 អង្គការសុខភាពពិភពលោក កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសចាក់ជូនដល់ជនងាយរងហានិភ័យ៕ អាន
TG លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីប្រតិកម្មមួយចំនួន កើតឡើងក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ ៕……អាន
LD4 រយៈពេល១៩ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៧៧៦,៥៩៨នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ៩,៣៨៨,៧៣៥នាក់ (គិតត្រឹមថ្ងៃទី១៩ ខែសីហា)៕ចប់
TG1 នៅថ្ងៃទី១៩ ខែសីហា មនុស្សជាង ៩០០នាក់ និងយានយន្តជាង ៤០០គ្រឿង ត្រូវបានអប់រំ, ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ៕..អាន

LD7 ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១រដ្ឋបាលជលផល នឹងបិទការនេសាទគ្រំក្រឡាហូលក្នុងរដូវពងកូន រយៈពេល២ខែ៕ អាន

ព័ត៌មានអន្តរជាតិពេលព្រឹក

១- មេដឹកនាំរុស្ស៊ី បារាំង និងអ៊ីតាលីធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាន ៕..អានផ្ទាល់..(ផលិតដោយលោក ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
២- ប្រទេស G7 កំពុងស្វែងរកកិច្ចសហប្រតិបត្តិការលើការជម្លៀសប្រជាជន និងជនភៀសខ្លួន ស្របពេលមានភាពចលាចលក្នុងទីក្រុងកាប៊ុល ៕..អានផ្ទាល់..(ផលិតដោយលោក ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៣- ក្រុមតាលីបង់ជំរុញអោយមានការឯកភាពជាតិ ចំពេលផ្ទុះការតវ៉ាប្រឆាំងរាលដាលដល់ទីក្រុងកាប៊ុល ៕..អានផ្ទាល់..(ផលិតដោយលោក ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៤- ប្រមុខការទូតចិន៖ សហគមន៍អន្តរជាតិគួរតែគាំទ្រដល់អាហ្វហ្គានីស្ថាន ប្រសើរជាងការដាក់បន្ថែមសម្ពាធ ៕..អានផ្ទាល់..(ផលិតដោយលោក ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner