អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន៧៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១០លាន៨៤ម៉ឺន៨ពាន់៣៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤១ម៉ឺន៧ពាន់៥១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៨លាន៧៨ម៉ឺន២ពាន់៩៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន២៣ម៉ឺន១ពាន់៧៨៧នាក់ ស្លាប់ចំនួន៦៤ម៉ឺន៣ពាន់១១២នាក់ និងជាសះស្បើយចំនួន៣០លាន៣៩ម៉ឺន៦៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣៥ម៉ឺន៨ពាន់២១០នាក់ ស្លាប់៤៣ម៉ឺន៣ពាន់៦២២នាក់ និងជាសះស្បើយ៣១លាន៥៥ម៉ឺន៤ពាន់១៣២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤៩ម៉ឺន៤ពាន់២១២នាក់ ស្លាប់ចំនួន៥៧ម៉ឺន២ពាន់៧៣៣នាក់ និងជាសះស្បើយ១៩លាន៣៩ម៉ឺន៣ពាន់៤៧នាក់ ៕ ប្រភព៖ worldometers
