អគ្គកុងស៊ុលចិន ប្រគល់សម្ភារៈប្រើប្រាស់ការពារជំងឺកូវីដ-១៩ ជូនខេត្តចំនួន៥ សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២១ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក Liu Zhijie ជាប្រធាន បាននាំយកសម្ភារអំណោយមានដូចជា ម៉ាស់ អាវពេទ្យ និងឧបករណ៍ចម្រោះឧកស៊ីហ្សែន ប្រគល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តចំនួន ៥ខេត្ត មានខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ក្នុងនោះរដ្ឋបាលខេត្តសៀមរាបទទួលបានឧបករណ៍ចម្រោះអុកស៊ីហ្សែនចំនួន ៣គ្រឿង អាវពេទ្យ១៨អាវ និងម៉ាសចំនួន ៧២០ម៉ាស សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត ថ្លែងថា ការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះជម្ងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះលោក ប្រធានអគ្គកុងស៊ុលចិនដែលតែងតែជួយនិងផ្តល់សម្ភារៈដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងតែឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈនេះ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner