ខេត្តព្រៃវែង ឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៤នាក់ ដែលជាតួលេខថយចុះ៤នាក់ប្រៀបធៀបនឹង ម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពារាំង១៨ នាក់, ស្រុកពាមរក៍៨នាក់, ស្រុកមេសាង៨នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកព្រះស្តេចម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និង មកពីខេត្តតាកែវម្នាក់។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥ពាន់៤៣១នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៧៧១នាក់ និងចំនួនអ្នកស្លាប់មាន១០២នាក់ ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner