ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី៤នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ ខេត្តស្វាយរៀងទើបបានប្រកាសរកឃើញមនុស្សឆ្លងវីរុសបំប្លែងថ្មី Delta ២៦នាក់ផង ដែរកាល ពីម្សិលមិញដែលនាំឲ្យចំនួនមនុស្សឆ្លងដោយសារវីរុសបំប្លែងថ្មី Deltaនេះ បានកើនដល់ចំនួន២៩នាក់ហើយ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រម្នាក់ និង អ្នកប៉ះពាល់នឹងអ្នកជំងឺ កូវីដ-១៩ចំនួន៣នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៥៥ឆ្នាំនៃក្រុងស្វាយរៀង។ ខេត្ត ស្វាយរៀង មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤២២នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់៧៤នាក់ និងមានអ្នកស្លាប់ សរុបចំនួ១២៦នាក់។