ខេត្តកំពង់ចាម ឆ្លងថ្មី១៤នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១២នាក់ប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ១៤នាក់ថ្ងៃនេះ រួមមាននៅស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយ ម្នាក់, ស្រុកព្រៃឈរ ម្នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកស្រីសន្ធរម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាបុរសអាយុ៧២ឆ្នាំនៃស្រុកស្ទឹងត្រង់។
ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤ពាន់៧២២ករណី ក្នុងនោះករណីបំប្លែងថ្មី Delta ចំនួន១៨ករណី, ព្យាបាលជាសះស្បើយចំនួន ៤ពាន់២នាក់ និងចំនួនអ្នកស្លាប់បានកើនដល់១១៣នាក់ហើយ។