ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤៣នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងជាងម្សិលមិញចំនួន២៤នាក់ ។
យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ១៦នាក់ ,ក្រុងសួង១នាក់,ស្រុកពញាក្រែក ១៤នាក់,ស្រុកតំបែរ១០នាក់ និងពលរដ្ឋមកពីខេត្ដក្រចេះ២នាក់។
ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ មានការឆ្លងសរុប ចំនួន២ពាន់៨៦៧នាក់, ជាសះស្បើយចំនួន២ពាន់២៥២នាក់និងចំនួនអ្នកស្លាប់៣៩នាក់។