ខេត្តមណ្ឌលគិរី ឆ្លងថ្មី៦២នាក់ (Video Inside)

ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ៣០នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋ បាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យចំនួន ១១នាក់, ស្រុកកោះញែក ៤៤ នាក់ និងស្រុកកែវសីមាចំនួន ៧នាក់ ។ ខេត្តមណ្ឌលគិរី នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះ ស្បើយចំនួន ១៧នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner