ខេត្តស្ទឹងត្រែង ឆ្លងថ្មី៩នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខបន្តថយចុះចំនួន ១៧នាក់ បើធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៨០០នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៩នាក់ និនងមានអ្នកស្លាប់ចំនួន ៦នាក់ ជាដដែល ។ ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ បានរាយការណ៍ផងដែរថាការវាក់សាំងដូសទី៣ បានជីតបញ្ចប់ តាមផែនការហើយ។