កម្ពុជាទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ៥សែនដូសទៀតពីប្រទេសចិន នៅថ្ងៃចន្ទខាងមុខ
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជានឹងទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ -១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០០,០០០ ដូស ទៀត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ វ៉ាក់សាំងមកដល់ថ្ទៀតមីនេះ ជាជំនួយរបស់កងទ័ពរំដោះ ប្រជាជនចិន ជូនក្រសួងការពារជាតិ កម្ពុជា ។
សូមបញ្ជាក់ថា ចាប់តាំងពី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ចិនបានផ្តល់ វ៉ាក់សាំងកូវីដ ប្រភេទស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ដល់កម្ពុជា សរុប ២១ លាន ៧ សែន ដូស ។ ក្នុងនោះ ៣ លាន ២ សែន ដូស ជាជំនួយឥតសំណង និង ១៨ លាន ៥ សែន ដូស ជាការបញ្ជាទិញរបស់កម្ពុជា៕