ពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌមានជ័យ មានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមគ្រូពេទ្យពិនិត្យរកឃើញថា មានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា លើពលរដ្ឋម្នាក់រស់នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះបុរសដែលរកឃើញកូវីដ១៩ ប្រភេទថ្មី ដែលតា នេះ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅព្យាបាលហើយ ខណៈសមាជិកគ្រួសារ ចំនួន១១នាក់ នៅក្នុងគ្រួសារដែលមានការពាក់ព័ន្ធ កំពុងធ្វើការតេស្តសំណាក ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានចុះហ៊ុមព័ទ្ធខ្សែ និងបិទខ្ទប់តំបន់មានករណីវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ កំពុងចុះយកសំណាកប្រជាពលរដ្ឋនៅក្បែរកន្លែងរស់នៅរបស់បុរសវិជ្ជមានកូវីដ-១៩ ទាំងអស់ផងដែរ ៕
