ទីបច្ឆាសម្រាប់បូជាសពអ្នកជម្ងឺកូវីដ-១៩ បានសាងសង់រួចហើយ នៅស្រុករលាប្អៀរ
កំពង់ឆ្នាំង ៖ ទីបច្ឆាជាកន្លែងសម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកសាងរួចរាល់ហើយ និងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១នេះ មានទីតាំងនៅកន្លែងដាច់ស្រយាលមួយ ក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយនៅរសៀលថ្ងៃទី ២២ សីហា អ្នកជំងឺកូវីដ១៩ បានមរណភាពចំនួន ៣នាក់ ក៏ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដឹកបញ្ជូនតាមរថយន្តពេទ្យ យកមកបូជាតាមបច្ចេកទេសជំនាញ នៅក្នុងទីបច្ឆាសុវត្តិភាព ក្នុងទីតាំងខាងលើនេះផងដែរ ។
ដោយឡែក រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២២ ខែសីហានេះបានចេញសេចក្តូីប្រកាសជូនដំណឹ ងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test)នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ចំនួន ២៥នាក់ ស្រី ១៤នាក់ (ដែលជាអាជីវករ កសិករ កម្មករ និងអ្នកនេសាទ ) និងមរណ ភាពអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២២ ខែសី ហានេះ មានអ្នកវិជ្ជមានកូវីដសរុបចំនួន ២៦២៦ នាក់ ស្រី ១៦២២ នាក់ , អ្នកជាសះស្បើយថ្មី ចំនួន ១៣ នាក់ ស្រី ៦នាក់ , អ្នកជាសះ ស្បើយសរុបចំនួន ២១២០ នាក់ ស្រី ១ ៣២៧ នា ក់ , អ្នកស្លាប់ថ្មីចំនួន ៣នាក់ ស្រី និងអ្នកស្លាប់ស រុប ៧៣ នាក់ ស្រីចំនួន ៤៤ នាក់ ។ ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាល សរុបមានចំនួន ៤៣៣នាក់ ស្រី ២៥១នាក់ ៕ ដោយ ៖ សុខ គឹមសៀន