វៀតណាមប្រកាសពីការស្លាប់​ព្រោះកូវីដ ៧៣៧នាក់ទៀត ត្រឹម១ថ្ងៃ

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១​៩​ ​ករណី​ថ្មី​ ​ចំនួន​១​១​៣​៤​៦​នាក់​ទៀត​ ​និង​ស្លាប់​ចំ​នួះ​៧​៣​៧​នាក់​ទៀត​ ​ក្នុង​ប្រទេស​ ​កាលពី​ថ្ងៃ​ទី​២​២​ ​សីហា​ ​២​០​២​១​។​

​ជា​ការ​កត់​សម្គាល់​ថា​ ​ការ​ស្លាប់​មនុស្ស​៧​៣​៧​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​ពេល​មួយថ្ងៃ​បែប​នេះ​ ​គឺជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ ​នៅ​ប្រទេស​វៀតណាម​ ​ហើយ​ករណី​ថ្មីៗ​ជាង​១​ម៉ឺន​នាក់​នេះ​ ​ភាគច្រើន​រក​ឃើញ​ ​នៅ​ហូ​ជី​មិញ​ ​ប៊ី​ញ​ ដុ​ង​ ​និង​ ​ដ​ង់ណៃ​។​

វៀ​ត​ណា​មមាន​ករណី​ឆ្លង​កូ​វី​ដ​១​៩​សរុប​កើន​ដល់​ ​៣​៤​៨​០​៥​៩​នាក់​ ​ខណៈ​មនុស្ស​ស្លាប់​កើន​ដល់​៨​២​៧​៧​នាក់​ហើយ​។​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​លើ​មនុស្សជា​ង​១​៧​លាន​នាក់​ ​តែ​អ្នក​ចាក់​ពេញ​២​ដូ​ស​ ​មាន​ជាង​១​.​៧​លាន​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner