រថយន្ត TUNDRA បេីកល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីទៅបុកម៉ូតូគេចតទុកនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តម៉ាក Toyota Tundra បេី្បរដោយបុរសម្នាក់ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលគេចតទុកនៅមួយកន្លែងតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្មាស់វី ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BJ-4052 ត្រូវម្ចាស់បញ្ឈរទុកនៅមួយកន្លែងក្បែរចិញ្ចើមផ្លូវ ហើយខណៈនោះក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-6024 ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីជ្រុលក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ រួចឲ្យភាគីទាំសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណងទៅភាគីខាងម៉ូតូចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ ៖ ជីម ភារ៉ា