ទីក្រុងនានា នៅភូមិភាគកណ្តាលប្រទេសចិន ចេញប្រកាសអាសន្នទឹកជំនន់ដល់ប្រជាជន
ទូរទស្សន៍រដ្ឋរបស់ចិនបាន រាយការណ៍ថាទីក្រុងចំនួនពីរនៅខេត្តហឺណាន ភាគកណ្តាលប្រទេសចិន បានចេញការព្រមានអំពីកម្រិតទឹកជំនន់ខ្ពស់បំផុតកាលពីថ្ងៃអាទិត្យនេះ ដោយអំពាវនាវឱ្យទីភ្នាក់ងារក្នុងស្រុករៀបចំខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំង។
Xingyang និង Changyuan នៅ Henan ហើយជាមជ្ឈមណ្ឌលដ៏ដំសម្រាប់ការដឹកជញ្ជូនសម្រាប់ប្រទេសចិន បានបង្កើនកម្រិតឆ្លើយតប ទៅនឹងការគ្រប់គ្រងទឹកជំនន់របស់ពួកគេ ពីកម្រិតប្រុងប្រយ័ត្ន ១ ទៅ កម្រិត ២ ដែលកម្រិតកំពូលគឺ ៤។ កម្រិត៤ នេះជានិច្ចកាលត្រូវបានគេប្រើសម្រាប់ ព្រមានអំពីទំនប់ទឹកធំៗដែលអាចបាក់និងទឹកជំនន់កម្រិតមិនធម្មតាជាដើម។
ភ្លៀងនៅរដូវក្តៅនេះ កំពុងបន្ថែមសម្ពាធលើប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកដែលកំពុងជួបការលំបាកជាមួយករណីឆ្លងវីរុសកូរ៉ូណាជាថ្មីដោយសារវ៉ារ្យង់ដែលតា។
កម្រិតភ្លៀងធ្លាក់ដ៏ខ្លាំងក្លា នៅខេត្ត Henan កាលពីខែមុនបង្កឱ្យមានទឹកជំនន់ ដែលបានសម្លាប់មនុស្សជាង ៣០០ នាក់និងបណ្តាលឱ្យមានការផ្អាកផលិតកម្មនៅតាមរោងចក្រ។ Xingyang និង Changyuan ស្ថិតនៅក្នុងតំបន់មួយចំនួនដែលរងគ្រោះខ្លាំងបំផុតកាលពីខែមុន។
កាលពីថ្ងៃអាទិត្យនេះ ខេត្តនេះបានចេញការព្រមានពណ៌ក្រហម(កម្រិត)អំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ តំបន់ជាច្រើនដែលពណ៏ក្រហមនេះជាសូចនាករកម្រិតខ្ពស់បំផុតដែលកំណត់ដោយប្រទេសចិន ។
នៅខេត្តHenan ក៏ បានផ្អាកការផលិត និងសកម្មភាពនៅកំពង់ផែ ផងដែរ។ ខ្សែរថភ្លើងទាំងក្នុងនិងក្រៅខេត្តZhengzhou ត្រូវបានពន្យារពេលឬលុបចោល។

ប្រភព៖ CNA