ទឹកជំនន់ភ្លាមៗបង្កឲ្យមានមនុស្សស្លាប់យ៉ាងតិច ២២ នាក់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក

កាលពីថ្ងៃអាទិត្យ ទី ២២ សីហា មនុស្សយ៉ាងតិច ២២ នាក់និងជាង ៥០ នាក់ទៀតបានបាត់ខ្លួនបន្ទាប់ពីមានគ្រោះទឹកជំនន់បានហូរកាត់តំបន់ជនបទនៅតាមតំបន់ទន្លេ ស្ទឹងនិងព្រៃប្រហែល ៩០ នាទីនៅភាគខាងលិចទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក។

ទីភ្នាក់ងារគ្រប់គ្រងអាសន្ននៅរដ្ឋ Tennessee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ភ្លៀងធ្លាក់ខ្លាំងបានបង្កអោយមានទឹកជំនន់ដ៏គ្រោះថ្នាក់នៅភាគកណ្តាលនៃរដ្ឋ Tennessee »។

សេវាកម្មអាកាសធាតុជាតិក៏បានរំលឹកប្រជាជននៅតំបន់នោះថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅតាមបណ្តាតំបន់ផ្សេងទៀតនៅក្នុងរដ្ឋនេះ។ ទីភ្នាក់ងារប្រព័ន្ធអាកាសធាតុជាតិបាននិយាយថា៖ «សូមកុំចេញក្រៅយប់នេះ បើមិនមានការចាំបាច់។ ទឹកជំនន់មានគ្រោះថ្នាក់ជាពិសេសនៅពេលយប់»។

លោក Chris Davis មេបញ្ជាការនៅ Humphreys បានប្រាប់ភ្នាក់ងារទូរទស្សន៍ NS WSMV នៃរដ្ឋ Nashville ថានៅក្នុងគ្រោះទឹកជំនន់នេះបានបង្ករអោយមានអ្នកស្លាប់ និងអ្នកដែលកំពុងបាត់ខ្លួនមួយចំនួនដែលនៅក្នុងចំណោមអ្នកដែលស្លាប់មានពីរនាក់ជាទារកភ្លោះដែលត្រូវបានឃ្លាតចេញពីឪពុករបស់ពួកគេកំឡុងពេលដែលទឹកជំនន់ហូរកាត់នៅតំបន់ប្រជាជន។ លោក Davis បាននិយាយថា សាកសពរបស់បងប្អូនបង្កើតទាំងពីរនាក់នោះត្រូវបានរកឃើញហើយ។

ការកើនឡើងនៃទឹកជំនន់បានកើតឡើងកាលពីព្រឹកថ្ងៃទី ២២ សីហានេះខណៈដែលទឹកភ្លៀងបានធ្វើអោយជន់លិចទោះបីជាតំបន់នោះមានបឹង ស្ទឹង និងទន្លេដែលជាប្រព័ន្ធសម្រាប់ទឹកហូរក៏ដោយ។ នៅតំបន់ទីប្រជុំជន McEwen ដែលស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៃតំបន់ Humphreys County។

កំឡុងពេលភ្លាមៗនោះផ្លូវថ្នល់ត្រូវបានទឹកហូរកាត់ខ្លាំងដែលបង្ករជាគ្រោះថ្នាក់ដល់អ្នកដែលរស់នៅតំបន់នោះត្រូវបានព័ទ្ធដោយទឹកទាំងនៅខាងក្នុងផ្ទះរបស់ពួកគេ។ អ្នកខ្លះត្រូវតោងចេញពីផ្ទះរបស់ពួកគេតាមបង្អួតចេញទៅខាងលើផ្ទះដើម្បីរង់ចាំការជួយសង្គ្រោះចេញពីតំបន់គ្រោះថ្នាក់នេះ។ អ្នកផ្សេងទៀតជាប់នៅក្នុងរថយន្តរបស់ពួកគេ អ្នកបើកបរឡានដឹកទំនិញម្នាក់បាននិយាយថា លោកបានជាប់នៅក្នុងទឹកជំនន់អស់រយៈពេលប្រាំបីម៉ោង។

អ្នករស់នៅតំបន់នោះបាននិយាយថាមានការព្រមានពីគ្រោះថ្នាក់នេះជាផ្លូវការតាមរយៈសារជាអក្សរ និងការទំនាក់ទំនងតាមទូរស័ព្ទពីមិត្តភក្តិរបស់ពួកគេទាក់ទងនឹងលទ្ធភាពដែលអាចមានការជន់លិចនៅតំបន់ដែលពួកគេរស់នៅ។ ប៉ុន្តែអ្នកខ្លះនិយាយថាពួកគេមិនបានដឹងពីភាពបន្ទាន់ដែលអាចនឹងមកដល់នោះទេ។ សម្រាប់អ្នកផ្សេងទៀតពួកគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំអ្វីឡើយ។

លោក Rob Edwards អនុប្រធានការិយាល័យប៉ូលីសនៅ Humphreys បាននិយាយតាមអ៊ីមែលថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នេះអាចនឹងកើនឡើងបន្ថែម។

ប្រភព៖ New York Time

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner