ប្រធានាធិបតីតៃវ៉ាន់ ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតនៅក្នុងស្រុក
កាលពីថ្ងៃច័ន្ទទី២៣ ខែសីហា ប្រធានាធិបតីតៃវ៉ាន់ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងស្រុកលើកដំបូងរបស់តៃវ៉ាន់។
លោកស្រី Tsai Ing-wen បានសម្រេចឈប់ប្រើវ៉ាក់សាំង Moderna ឬ AstraZeneca ក្នុងយុន្ទាការចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងកោះតៃវ៉ាន់បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ពី Medigen នៅមន្ទីរពេទ្យមួយនៅកណ្តាលទីក្រុងតៃប៉ិដោយលោកស្រីបានបង្ហាញពីទំនុកចិត្តរបស់លោកស្រីចំពោះសុវត្ថិភាពនៃវ៉ាក់សាំងនេះ។
បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងហើយលោកស្រីបានសរសេរសារនៅលើប្រ័ន្ធបណ្តាញសង្គមថា ការចាក់វ៉ាក់សាំងនេះមិនមានភាពឈឺចាប់ទេ ហើយលោកស្រីមានស្មារតីល្អអាចបន្តធ្វើការបាន ។
រហូតមកដល់ពេលនេះមានមនុស្សជាង ៧០ ម៉ឺននាក់បានចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង Medigen ដែលវ៉ាក់សាំងនេះត្រូវការរយៈពេល ២៨ ថ្ងៃដើម្បីចាក់ដូសសទីពីរបន្ទាប់ពីការចាក់លើកទីមួយ ។
វ៉ាក់សាំងនេះមិនទាន់បញ្ចប់ការសាកល្បងនៅគ្លីនិកនៅឡើយទេ ហើយមិនមានទិន្នន័យអំពីប្រសិទ្ធភាពនោះទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ការសិក្សារហូតមកដល់ពេលនេះបានបង្ហាញថា អង្គបដិប្រាណដែលបង្កើតឡើងដោយការប្រើប្រាស់វ៉ាក់សាំងនេះគឺមិនមានផ្តល់ជាលទ្ធផលអវិជ្ជមានអ្វីឡើយ។

ប្រភព៖ CNA