លទ្ធផលយកសំណាកធ្វើតេស្តប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គីក្រុងក្រចេះ ពេញ១ថ្ងៃសរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់
ក្រចេះ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារ សាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរកូវីដ១៩ ពេញ១ថ្ងៃទី២៣ សីហា សរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់ ក្នុងនោះស្រី ២៩នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គី ដោយបានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងឱកាសបិទខ្ទប់គោលដៅជុំវិញផ្សារសាមគ្គីក្រចេះនោះផងដែរ ។
ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានហ្មត់ចត់ ដើម្បីការពាខ្លួនយើង និងក្រុមគ្រូសារយើង សហគមន៍យើង និងប្រទេសយើង កុំឲ្យឆ្លងជំងឺកូវិដ-១៩ ៕ ដោយ ម៉េងគាង












