សម្តេចហេងសំរិន៖ បច្ចេកវិទ្យា Digital ដើរតួនាទីកាន់តែសំខាន់ក្នុងការជម្រុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើង វិញក្រោយវិបត្តិជម្ងឺកូវីដ១៩ (Video Inside)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ និងបានថ្លែងជុំវិញបច្ចេកវិទ្យា Digital ដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការ ជម្រុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើង វិញនៅក្រោយវិបត្តិជម្ងឺកូវីដ១៩។

មហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន AIPA តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៣សីហាដោយមានការចូលរួមពីថ្នាក់ដឹកនាំសភាអាស៊ាន ទាំង១០ប្រទេសនាពេលនេះ គឺប្រទេសព្រុយណេបានធ្វើជាម្ចាស់ ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំ ២០២១ បានធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍ អាស៊ានឆ្នាំ២០២៥” ។

សម្តេច ហេង សំរិន បានថ្លែងប្រាប់អ្នកចូលរួមថាក្នុងការឈានឆ្ពោះទៅរកឌីជីថលូបនីយកម្ម គឺរមែងត្រូវប្រឈម ទៅនឹងបច្ច័យអវិជ្ជមានដូចជាគម្លាតនៃការអភិវឌ្ឍន៍ឌីឌីថល, អក្ខរកម្មឌីជីថលនិងសន្តិសុខតាមប្រព័ន្ធអ៊ិនថឺណិត ដែលជាបញ្ហាប្រឈមដ៏ធំមួយរបស់សកលលោកទាំងមូល, ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដែលមានធនធាន និងសមត្ថភាពនៅមានកម្រិត។

សម្តេចហេងសំរិនបានថ្លែងថា ដូច្នេះគេចាំបាច់ត្រូវវិនិយោគនិងបែងចែកធន ធានថែមទៀតដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថលនិងសមត្ថភាពរបស់ប្រជាជន។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីប្រទេសប្រុយណេហើយ កម្ពុជានឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner